NEWS

គ្រូ Paris Saint Germain ថា ក្រុមសម្រេចបានជោគជ័យធំមួយក្រោយឈ្នះ Man City

2025-01-23 01:01:42
Title: គ្រូ Paris Saint Germain ថា ក្រុមសម្រេចបានជោគជ័យធំមួយក្រោយឈ្នះ Man City Story: ក្រុម Paris Saint Germain បានវាយបកយកឈ្នះទៅលើក្រុម Man City ក្នុងលទ្ធផល ៤-២ នៅក្នុងការប្រកួតទី៧ ពានរង្វាន់ UEFA Champions League វគ្គ League Phase។ ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Parc des Princes ក្រុមម្ចាស់ផ្ទះ Paris Saint Germain ត្រូវបានមើលឃើញថា លេងបានល្អជាងក្រុមភ្ញៀវ Man City ទាំងស្ថិតិនៃការគ្រប់គ្រងគ្រាប់បាល់ និង ឱកាសនៃការស៊ុតបាល់។ Paris Saint Germain ស្ទើរតែនាំមុខទៅហើយនៅចុងវគ្គទី១ ដោយ គ្រាប់បាល់របស់ Achraf Hakimi ប៉ុន្តែត្រូវបានបដិសេធដោយ VAR ដែលធ្វើអោយវគ្គទី១បញ្ចប់ដោយលទ្ធផល ០-០។ នៅវគ្គទី២ Man City បានវាយសម្រុកហើយក៏ឆក់បានឱកាសល្អ រកគ្រាប់បាល់បញ្ចូលទី បាន២គ្រាប់មុន ដោយ Jack Grealish នៅនាទី៥០ និង Erling Haaland នៅនាទី៥៣។ យ៉ាងណា Paris Saint Germain បានបង្ហាញពីការវាយបកយ៉ាងល្អហើយក៏រកបាន៤គ្រាប់ផ្ទួនៗគ្នា ធ្វើបានដោយ Ousmane Dembélé នៅនាទី ៥៦ Bradley Barcola នៅនាទី៦០ João Neves នៅនាទី ៧៨ និង Gonçalo Ramos នៅនាទី ៩០+៣ ដើម្បីបញ្ចប់ការប្រកួតដោយជោគជ័យ។

Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport