គ្រូ Real Madrid ថា Kylian Mbappe អាចមានកម្រិតស្មើ Cristiano Ronaldo ក្រោយស៊ុត Hat-Trick ក្នុងការប្រកួតឈ្នះ Man City
2025-02-20 12:46:52
ក្រុម Real Madrid បានបន្តទទួលជ័យជំនះទៅលើក្រុម Man City នៅក្នុងជំនួបជើងទី២ វគ្គ Playoff នៃពានរង្វាន់ UEFA Champions League តាមរយៈលទ្ធផល ៣-១។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Santiago Bernabéu កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Real Madrid មានទម្រង់លេងយ៉ាងល្អ ដោយកែលបាល់ត្រឹមតែ៤នាទី ពួកគេក៏អាចរកគ្រាប់បើកឆាកនាំមុខដោយការស៊ុតរបស់ Kylian Mbappe។ នាទី៣៣ កីឡាករបារាំង ក៏បន្តរកបានគ្រាប់បាល់ទី២ មុនចប់វគ្គទី១។
ចូលដល់វគ្គទី២ ក្រុម Real Madrid នៅតែបន្តការលេងស៊ីចង្វាក់ ហើយ Kylian Mbappe ដដែល ក៏រកបានគ្រាប់ទី៣របស់ខ្លួន និង ជាគ្រាប់ទី៣របស់ក្រុម។ សម្រាប់ក្រុមភ្ញៀវ Man City វិញ មិនបានបោះបង់ការតស៊ូនោះទេ ដោយប្រឹងប្រែងវាយសម្រុកហើយតាមបាន១គ្រាប់មកវិញ នៅចុងម៉ោងនាទី៩០+២ ដោយ Nico González ប៉ុន្តែមិនអាចរារាំង Real Madrid មិនអោយទទួលជ័យជំនះនោះទេ។
កាលពីការប្រកួតជើងទី១ នៅកីឡដ្ឋាន Etihad ក្រុម Real Madrid បានឈ្នះ Man City ដោយលទ្ធផល ៣-២ បូកទាំងជើងទី២នេះទៀត Real Madrid បានឈ្នះ Man City ដោយលទ្ធផលសរុប ៦-៣ ដែលធ្វើអោយពួកគេជាក្រុមដែលត្រូវបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។
ជោគជ័យដ៏ធំដែលបានមកពីការលេងបានល្អរបស់កូនក្រុម និងជាពិសេសការស៊ុតបញ្ចូលទីជាបន្តបន្ទាប់របស់ Kylian Mbappe បានធ្វើអោយគ្រូបង្វឹក Real Madrid លោក Carlo Ancelotti មានការពេញចិត្ត និង លើកសរសើរថា រូបគេនឹងអាចឈានដល់កម្រិតកំពូលដូចខ្សែប្រយុទ្ធ Cristiano Ronaldo។
លោក Carlo Ancelotti អោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “ Kylian Mbappe មានគុណភាព និង សមត្ថភាពដល់កម្រិត Cristiano Ronaldo។ គេបានព្យាយាមណាស់ ដើម្បីសម្រេចដល់កម្រិត ដូចកាលពី Cristiano Ronaldo ធ្វើបានដែរ។ គេទើបតែរកឃើញទម្រង់លេងល្អជាមួយក្រុមក្នុងរយៈពេលខ្លី ហើយវាពិតជាពិសេស។ ខ្ញុំពេញចិត្តចំពោះការខិតខំរបស់គេ។”
សម្រាប់ការឡើងទៅកាន់វគ្គ១៦ក្រុម UEFA Champions League នេះដែរ Real Madrid នឹងត្រូវរង់ចាំជួបក្រុម Atlético Madrid ឬក៏ Bayer Leverkusen ដែលនឹងធ្វើការចាប់ឆ្នោតផ្គូផ្គងនៅពេលឆាប់ៗ៕