NEWS

ខ្សែការពារ John Stones របស់ Man City អាចនៅក្រៅទីលានរយៈពេលយូរព្រោះរបួសភ្លៅ

2025-02-24 13:35:04
ខ្សែការពារ John Stones របស់ Man City អាចនឹងបន្តស្ថិតនៅក្រៅទីលានរយៈពេលយូរព្រោះតែរបួសភ្លៅ ហើយអាចត្រូវការការវះកាត់ព្យាបាល។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។ កីឡាករអង់គ្លេស ត្រូវផ្លាស់ប្តូរចេញក្រោយលេងបានត្រឹមតែ ៨នាទី ក្នុងការប្រកួតដែល Man City ចាញ់ Real Madrid ជាលើកទី២ ក្នុងជើងទី២វគ្គ Playoff ពានរង្វាន់ UEFA Champions League កាលពីពេលកន្លងទៅ។ របួសរបស់ John Stones អាចចាត់ទុកជារបួសធ្ងន់ធ្ងរមួយ ដែលត្រូវការចំណាយរយៈពេលច្រើនសប្តាហ៍ដើម្បីជាសះស្បើយ។ បញ្ហាកើតឡើងទៅលើកីឡាករវ័យ៣០ឆ្នាំ គឺមួយសប្តាហ៍បន្ទាប់ពីវាត្រូវបានគេបញ្ជាក់ថា មិត្តរួមក្រុមរបស់គេ ខ្សែការពារ Manuel Akanji នឹងត្រូវការការវះកាត់របួសភ្លៅដូចគ្នា ហើយត្រូវអវត្តមានរហូតដល់ ១០ សប្តាហ៍។ John Stones បានលេងការប្រកួត Premier League ចំនួន១១លើក ក្នុងរដូវកាលនេះ ហើយរូបគេក៏ទើបតែបានវិលត្រលប់មកវិញបន្ទាប់ពីការអវត្តមានរយៈពេលមួយខែកាលពីចុងខែមករាដោយសារតែរបួសជើង៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport