Everton ប្រកាសខាតបង់ហិរញ្ញវត្ថុ ៧ ឆ្នាំជាប់គ្នា Story Everton
2025-04-03 14:51:48
បានប្រកាសពីការខាតបង់ហិរញ្ញវត្ថុចំនួន៥៣លានផោន នៅក្នុងរដូវកាល ២០២៣-២៤ ដែលក្លាយទៅជាការខាតបង់ចំនួន៧ឆ្នាំជាប់ៗគ្នា នៅពេលដល់ឆ្នាំបិទបញ្ចប់ហិរញ្ញវត្ថុ។ នេះបើតាមការប្រកាសរបស់ក្លិប នៃក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ។
ជាក់ស្តែង បើទោះជាក្លិបបានប្រកាសពីការរីកចម្រើនប្រាក់ចំណេញពី ៨៩,១ លានផោន កាលពីឆ្នាំមុនក្តី ប៉ុន្តែក្លិបបានខាតបង់ហិរញ្ញវត្ថុ ដល់ទៅ ៥៧០លានផោន ក្នុងរយៈពេល៧ឆ្នាំ មកនេះ។
យ៉ាងណា ក្លិប Everton ក៏បានអះអាងថាពួកគេនឹងបញ្ជៀស ការល្មើសច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ ការខាតបង់ប្រាក់ឆ្នាំ ២០២៤ របស់ក្លិប Everton គឺតិចជាងការខាតបង់ប្រាក់កាលពីឆ្នាំ ២០២៣ ដែលមានតម្លៃ ១១៥លានដុល្លារ ។
កន្លងមកក្លិប Everton ក៏បានជួបប្រទះបញ្ហាកាត់ពិន្ទុរហូតចំនួន ៨ពិន្ទុ ព្រោះតែរកឃើញបំពានច្បាប់ប្រាក់ចំណេញរបស់ Premier League រយៈពេល ៣ឆ្នាំជាប់គ្នា ពីរដូវកាល ២០២១-២២ រហូតដល់ ២០២២-២៣។
កាលពីខែមករា ក្របខណ្ឌ Premier League បានបញ្ជាក់ថា ក្លិបដែលលេងនៅលីគកំពូលអង់គ្លេស ដែលរួមមានទាំង Everton ផងនោះ ត្រូវបានអនុលោមតាមគោលការណ៍ហិរញ្ញវត្ថុសម្រាប់រដូវកាល ២០២៣-២៤។ ក្រោមច្បាប់ច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព PSR ក្លិបនៅ Premier League អាចអនុញ្ញាតអោយខាតបង់ត្រឹម ១០៥លានផោន ក្នុងរយៈពេល៣ឆ្នាំ។
ការខាតបង់រយៈពេលបីឆ្នាំរបស់ Everton មានចំនួន ១៨៧លានផោន ប៉ុន្តែការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍយុវជន និងបាល់ទាត់ស្ត្រីបានជួយអោយក្លិបរក្សាការអនុលោមតាមច្បាប់។
Everton បានយល់ព្រមក្នុងខែនេះនូវកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានរយៈពេលវែងសម្រាប់កីឡដ្ឋានថ្មី ដោយធានាបាននូវកិច្ចព្រមព្រៀងផ្តល់មូលនិធិចំនួន ៣៥០ លានផោន ដើម្បីផ្តល់ប្រាក់កម្ចីឡើងវិញដែលមានស្រាប់ ទៅកាន់រដូវកាល ២០២៥-២៦ ។
ហិរញ្ញវត្ថុរបស់ក្លិប Everton ត្រូវបានផ្លាស់ប្តូរចាប់តាំងពីការកាន់កាប់ ៤០០ លានផោនរបស់ក្រុមហ៊ុន Friedkin Group ដែលមានមូលដ្ឋាននៅរដ្ឋ Texas ក្នុងខែធ្នូ ដែលបានបញ្ចប់ការកាន់កាប់រយៈពេល៨ឆ្នាំរបស់លោក Farhad Moshiri ៕