Tottenham Hotspur មិនមានបំណងទិញផ្តាច់ខ្សែប្រយុទ្ធ Timo Werner
2025-04-09 12:30:29
្សែប្រយុទ្ធ Timo Werner មិនត្រូវបានស្ថិតក្នុងជម្រើសនៃការចង់បានរបស់ Tottenham Hotspur ទេ ក្រោយពេលបញ្ចប់យុទ្ធនាការនៅរដូវកាល ២០២៤-២៥ ។
កីឡាករអាល្លឺម៉ង់ នឹងចាកចេញពី Tottenham Hotspur នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពេលដែលចប់រដូវកាល ដើម្បីទៅកាន់ RB Leipzig វិញ ។ យ៉ាងណាមិញ Timo Werner នឹងជ្រើសរើសក្លិបថ្មីមួយ ដើម្បីបន្តដំណើរលើវិថីបាល់ទាត់ ព្រោះតែរូបគេមិនរំពឹងបន្តស្នាក់នៅក្លិបអាល្លឺម៉ង់បន្តទៀតដែរ។
សរុបមួយរដូវកាលក្នុងការផ្ទេរលក្ខខណ្ឌខ្ចីជើងមកមាន់ទឹកដីអង់គ្លេសពីក្លិប RB Leipzig កីឡាករវ័យ២៩ឆ្នាំ ស៊ុតចូលសរុបបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប២៧លើកកន្លងមក ។ ទិន្នន័យនេះហើយទើបធ្វើអោយ Tottenham Hotspur សម្រេចចិត្តមិនចុះកុងត្រាយករូបគេ បើទោះបីជាក្នុងកុងត្រាខ្ចីជើងនោះមានលក្ខខណ្ឌទិញផ្តាច់ក៏ដោយ។
Timo Werner បានចូលរួមជាមួយ Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីចាកចេញពី RB Leipzig នៃក្របខណ្ឌ Bundesliga ក្នុងខែមករា ឆ្នាំ ២០២៤។ កិច្ចសន្យានេះរួមបញ្ចូលលក្ខខណ្ឌផ្ទេរអចិន្ត្រៃយ៍ប្រហែល១២ លានអឺរ៉ូ ប៉ុន្តែ Tottenham Hotspur ហាក់ដូចជាបានសម្រេចចិត្តនៅទីបំផុត ដោយនឹងមិនដំណើរការជម្រើសនេះទេ។
Werner គឺជាកីឡាករដែលមានជំនាញដែលអាចគ្រប់គ្រងទីតាំងវាយប្រហារផ្សេងៗបាន ប៉ុន្តែគេហាក់ពិបាកសម្របខ្លួនទៅនឹងប្រព័ន្ធលេងរបស់គ្រូបង្វឹកលោក Ange Postecoglou ដោយបានឃ្លាតឆ្ងាយពីក្រុមបន្តិចម្តងៗ សូម្បីតែក្នុងអំឡុងពេលដែលខ្សែប្រយុទ្ធសំខាន់ៗបានរងរបួសក៏ដោយក៏រូបគេមិនត្រូវបានជ្រើសរើសដែរ។
ដោយឡែក មានការរាយការណ៍ថា នៅពេលបញ្ចប់ការលេងខ្ចីជើងនៅ Tottenham Hotspur ហើយ Timo Werner ក៏នឹងសម្រេចចិត្តចាកចេញពីក្លិបអាណាព្យាបាល RB Leipzig ដែរ ហើយគោលដៅបន្តរបស់គេ អាចជាក្លិបនៅក្របខណ្ឌកំពូលអាមេរិក Major League Soccer៕