Mohamed Salah បង្ហើបមូលហេតុយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Liverpool
2025-04-21 11:44:42
ខ្សែប្រយុទ្ធ Mohamed Salah បានបដិសេធសំណើរផ្ទេរក្នុងម្លៃ ៦៥៤លានដុល្លារ ពីក្លិបនៃលីគកំពូលអារ៉ាប៊ីសាអូឌីត ដោយយល់ព្រមបន្តកិច្ចសន្យាស្នាក់នៅ Liverpool ២ឆ្នាំបន្ថែមទៀត។
ជាការពិត Liverpool និង Salah បានព្រមព្រៀងគ្នាបន្តកិច្ចសន្យារយៈពេល២ឆ្នាំ ពោលគឺមានសុពលភាពដល់ឆ្នាំ ២០២៧។ ក្នុងវ័យ៣២ឆ្នាំ មិនត្រឹមតែថយថ្លៃប្រាក់ឈ្នួលនោះទេ ប៉ុន្តែកីឡាករអេហ្ស៊ីប ថែមទាំងកើនថ្លៃពលកម្មរហូតដល់ជាង ៥២ម៉ឺដុល្លារក្នុងមួយសប្តាហ៍ថែមទៀត។
យោងតាមសារពត៌មាន BBC ដែលបានសម្រង់សម្តីរបស់ Mohamed Salah បានអោយដឹងថា ថ្លៃប្រាក់ឈ្នួលខ្ពស់ ជាហេតុផលមួយ ដែលជំរុញអោយរូបគេបន្តស្នាក់នៅ Liverpool។ ការច្រានចោលប្រាក់ច្រើនមហាសាល ដោយសារ Salah ចង់បន្តការប្រកួតប្រជែងក្នុងក្របខណ្ឌ Premier League ដែលជាលីគខ្ពស់លំដាប់ពិភពលោក។
ត្រង់ចំណុចនេះ Salah ក៏បានលើកឡើងថា ប្រសិនបើប្រាក់ពិតជាមានលក្ខខណ្ឌសំខាន់សម្រាប់រូបគេមែន នោះរូបគេនឹងចាកចេញពី Liverpool ទៅលេងនៅក្របខណ្ឌ Saudi Pro League បាត់ទៅហើយ។
ដោយឡែក ការជឿជាក់របស់អ្នកគាំទ្រ Liverpool ទៅលើ Mohamed Salah ក៏ជាហេតុផលសំខាន់ដែលអាចទិញទឹកចិត្តរូបគេផងដែរ។ ទោះមានព័ត៌មានផ្សព្វផ្សាយជាច្រើន ប៉ុន្តែអ្នកគាំទ្រ Liverpool បានបង្ហាញការជឿជាក់លើ Mohamed Salah ថារូបគេនឹងនៅបន្តជាមួយក្រុម ហើយជាពិសេសនោះគ្មានអ្នកគាំទ្ររូបណាយល់ច្រលំ និងបង្ហាញការប្រមាថលើ Salah ឡើយ។
ទាំងអស់នេះហើយ ជាហេតុផលដែលធ្វើអោយ Mohamed Salah Salah បានសម្រេចចិត្តបន្តរួមរស់ជាមួយ Liverpool រហូតដល់ឆ្នាំ ២០២៧៕