ស្នេហាជាច្រើនឆ្នាំ ជាមួយនឹងចំណងដៃកូន៣នាក់ និងទើបសម្រេចធ្វើពិធីអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២២ ខែមិថុនា ២០២៥ នេះ ប៉ុន្តែ Diogo Jota បែរជាជួបរឿងអកុសលបែបនេះ 🥹💔
2025-07-04 11:04:09
ខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅអាយុ 28ឆ្នាំ។ ប្អូនប្រុសឈ្មោះ Andre Silva វ័យ 26ឆ្នាំក៏បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុនេះផងដែរ ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Zamora របស់អេស្ប៉ាញ។ លោក Andre Silva ក៏ជាកីឡាករបាល់ទាត់អាជីពជាមួយនឹងក្លឹបលំដាប់ទីពីរនៅព័រទុយហ្គាល់ Penafiel ។
តាមរបាយការណ៍ចរាចរណ៍បាននិយាយថា រថយន្តរបស់ពួកគេម៉ាក Lamborghini បានបើកធ្លាក់ចេញពីផ្លូវដោយសារកង់រថយន្តបែក ខណៈកំពុងវ៉ាជែងរថយន្តមួយគ្រឿងទៀត ហើយក៏ត្រូវភ្លើងឆាបឆេះតែម្តង។
Jota បានរៀបការជាមួយមិត្តស្រីដ៏យូររបស់គាត់ឈ្មោះ Rute Cardoso ដែលអ្នកទាំងពីរមានកូនប្រុស ២ និងកូនស្រី ១។
Jota បានជួយ Liverpool ឈ្នះជើងឯក Premier League កាលពីរដូវកាលមុន និងបានជួយឱ្យព័រទុយហ្គាល់ផ្តួលក្រុមអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Nations League កាលពីខែមិថុនាផងដែរ។
សូមវិញ្ញាណក្ខ័ន្ធរបស់ Diogo Jota និងប្អូនប្រុសទៅឱ្យសុខ 🕊🕊🕊